យោងតាមសេចក្តីប្រកាសរបស់អ្នកនាំ ពាក្យក្រសួងការពារជាតិមុននេះបន្តិច បានបង្ហាញថា មានលទ្ធភាពជាច្រើនដែលកងទ័ពថៃអាចប្រើកម្លាំងយោធា វាយមកលើកម្ពុជានៅវេលាយប់នេះ

ចេញផ្សាយ ពី P.M.C.TV
យោងតាមសេចក្តីប្រកាសរបស់អ្នកនាំ ពាក្យក្រសួងការពារជាតិមុននេះបន្តិច បានបង្ហាញថា មានលទ្ធភាពជាច្រើនដែលកងទ័ពថៃអាចប្រើកម្លាំងយោធា វាយមកលើកម្ពុជានៅវេលាយប់នេះ។ ដោយសភាពការណ៍បែបនេះ ខ្ញុំមិនអាចដឹកនាំប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី៤ខែសីហាស្អែកនេះបានទេ បើទោះមានការប្រយុទ្ធ ឬគ្មានការប្រយុទ្ធគ្នាក៏ដោយ ព្រោះខ្ញុំត្រូវប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោងបន្តទៀត។ ដូចនេះការប្រជុំព្រឹទ្ធសភាត្រូវប្រព្រឹត្ត ទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា។ ម្យ៉ាងទៀត ខ្ញុំសូមការយោគយល់ជាមុនពីបងប្អូនដែលជូនសារជូនពរថ្ងៃកំណើតខ្ញុំ(៥សីហា២០២៥)ដែលខ្ញុំមិនអាចបើកមើលឬបើកមើលហើយតែមិនបានឆ្លើយតបព្រោះជាប់រវល់រឿងសង្រ្គាមនិងសន្តិភាពដែលជារឿងស្លាប់រស់របស់ជាតិ៕ Connect with Samdech Hun Sen : 🌐Facebook 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website

Leave a Reply

Your email address will not be published. Required fields are marked *