លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ត្រី ចាប ថី ដែលបានពលីនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដី ក្នុងទីតាំងវត្តលោមព្រលឹង ភូមិសន្ទៃ

ចេញផ្សាយ ពី P.M.C.TV
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ត្រី ចាប ថី ដែលបានពលីនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដី ក្នុងទីតាំងវត្តលោមព្រលឹង ភូមិសន្ទៃ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។ លោកជំទាវបណ្ឌិត ក៏បានពាំនាំសាររំលែកទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីជាការរំលឹកនូវគុណូបការៈ ក៏ដូចជាវីរភាពអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដីកម្ពុជា។ បន្ថែមពីនេះ លោកជំទាវបណ្ឌិត ក៏បានផ្តល់ជូននូវអំណោយគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់ក្រុមគ្រួសារយុទ្ធពលី ដើម្បីកសាងជីវភាពផងដែរ។ ក្រោយពីបានសាកសួរសុខទុក្ខ និងសំណេះសំណាលដោយផ្ទាល់ ក្នុងកាលៈទេសៈដ៏លំបាកក្រុមគ្រួសារដែលបានបាត់បង់បង្គោលគ្រួសារ និងខ្វះខាតបង្អែកគាំទ្រ លោកជំទាវបណ្ឌិត បានចាត់តាំងក្រុមការងារ ដើម្បីជួយស្វែងរកការងារដល់កូនៗទាំង៧ របស់យុទ្ធជនពលី ក្នុងគោលដៅសម្រួលដល់ជីវភាពឱ្យកាន់តែប្រសើរនាពេលអនាគត។ខេត្តសៀមរាប ព្រឹកថ្ងៃចន្ទ ទី៤ សីហា ២០២៥ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter)#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Leave a Reply

Your email address will not be published. Required fields are marked *