ចេញផ្សាយ ពី P.M.C.TV
ក្រោយសម្រាកបានជាង២ម៉ោងយើងមកប្រចាំការបន្តទៀតជាមួយនឹងការ ពិនិត្យសភាពការណ៍ជួរមុខដើម្បីបន្តអនុវត្តដោយម៉ឺងម៉ាត់នូវបទឈប់បាញ់និងពង្រឹងកិច្ចការពារខ្លួនប្រឆាំងនឹងការ រំលោភណាមួយពីភាគីម្ខាងទៀតខ្ញុំក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីដើម្បីជំរុញការស្នើសុំទៅកាកបាទក្រហមអន្តរជាតិ ដើម្បីបំពេញតួនាទីទាក់ទងដល់កងទ័ពកម្ពុជា១៨រូបដែលថៃចល័តទ័ពចូលមកចាប់ក្នុងបន្ទាយនៃកងទ័ពកម្ពុជាក្រោយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានរយៈពេលប្រមាណ៨ម៉ោងដែលជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលហាមបាញ់ ហាមចល័តកងទ័ពនិងហាមបន្ថែមកងទ័ព។ហេតុផលអ្វីទៅដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូបមកឲ្យកម្ពុជាវិញ?Connect with Samdech Hun Sen: 🌐Facebook
🌐Telegram 🌐TikTok 🌐Twitter 🌐YouTube🌐Instagram 🌐Website