សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ឧត្តមប្រឹក្សាគណសង្ឃនា ព្រះគណធិបតី អធិបតីយាងនិមន្ត សម្ភោធ សាលាពុទ្ធិកបឋមសិក្សា

ចេញផ្សាយ ពី P.M.C.TV
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ឧត្តមប្រឹក្សាគណសង្ឃនា ព្រះគណធិបតី អធិបតីយាងនិមន្ត សម្ភោធ សាលាពុទ្ធិកបឋមសិក្សា។ ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹង ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅវត្តទួលលក្ខរស្មីមានជ័យ(វត្តទួលពង្រ) សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះគ្រូសុវណ្ណបញ្ញាមុនី យឺន សុវណ្ណា ព្រះចៅអធិការវត្ត ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោកលោកស្រី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ៊ំ រាត្រី អភិបាលនៃគណៈខេត្ត អភិបាលរងក្រុងនៃគណៈអភិបាល ត្រចៅសង្កាត់ទាំងប្រាំ សប្បុរសជន មួលមតិជាឯកច្ឆន្ទ.និមន្ត អញ្ជើញ ចូលរួម ពិធីសម្ពោធឆ្លងសាលាពុទ្ធិកៈសិក្សា សមិទ្ធផលនានាដែលសាងសង់រួចជាស្ថាពរ ចំណាយថវិកាសរុប២៤៦.៣៩០ដុល្លា។ និងប្រគេនបានសាលាបាលី ប័ណ្ណសរសើរ សមណៈសិស្សជ័យលាភី នៃសាលាពុទ្ធិកៈបឋមសិក្សាវត្តទួលលក្ខរស្មីមានជ័យ(វត្តទូលពង្រ ) ។ពុទ្ធបរិស័ទចូលរួមកសាងសាលាបាលី ១.លោកគៀតហ៊ុល អភិបាលក្រុងប៉ោយប៉ែត អ្នកស្រីវីសាវឿន ព្រមទាំងបុត្រ ១៥០០០ដុល្លា ២.អ្នកស្រី ផាម ង៉ុកត្រិញ ព្រមទាំងគ្រួសារ១០.០០០ដុល្លា ៣.អ្នកស្រីយ៉ាងវ៉ៃលិន អគ្គនាយិការអង្គការហ្វា១០.០០០ដុល្លា។ ព្រមទាំងសប្បុរសជនជិតឆ្ងាយ បានចូលរួមកសាង។អង្គពិធីទាំងមូល សម្ដេចព្រះព្រហ្មរតនមុនីពិន សែម មានសង្ឃដីកា និង សំណេះសំណាល មានអត្ថន័យជ្រាលជ្រៅ ទាក់ទងនឹងព្រះពុទ្ធសាសនារបស់រដ្ឋ។ អត្ថបទដោយ មាស ចន្នី រូបភាព លី គង់

Leave a Reply

Your email address will not be published. Required fields are marked *