(ខេត្តបន្ទាយ​មានជ័យ)​ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៥.២០២៦ ពុទ្ធិកសិក្សាទូទាំងខេត្តដោយ ព្រះគណធិបតី អធិបតីយាងនិមន្ត សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម

​​​​​​​ចេញផ្សាយ​ ពី​ P.M.C.TV
(ខេត្តបន្ទាយ​មានជ័យ)​ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៥.២០២៦ ពុទ្ធិកសិក្សាទូទាំងខេត្តដោយ ព្រះគណធិបតី អធិបតីយាងនិមន្ត សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ។ រសៀលថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នៅវត្តចមសុទ្ធាវាស(ស្វាយចាស់)សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ មន្ទីរធម្មការនិងសាសនាខេត្ត ប្រារព្ធវិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥.២០២៦ ពុទ្ធិកសិក្សាទូទាំងខេត្តបន្ទាយមានជ័យ មានការ យាង និមន្ត អញ្ជើញ សម្ដេចព្រះមហាសុមេធាធិបតី គណៈសង្ឃនាយក ព្រះបាឡាក់គណៈខេត្ត គ្រូធម្មាចារ្យ ព្រះសង្ឃ សាមណសិស្ស សិស្ស អភិបាលរងខេត្ត ប្រធាន អនុប្រធាន មន្ទីរអង្គភាព តាជី ដូនជី ទូទាំងខេត្ត ចំនួន៨២៨អង្គនាក់ ។ អង្គពិធីលោកបៀវ ផាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ឡើងថ្លែងសន្ទរកថានិងរបាយការណ៍ស្វាគមន៍។ ព្រះគណធិបតីដ៏ថ្លៃថ្លា ព្រះសង្ឃដីកាសំណេះសំណាលនិងបើកបវេសនកាល សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ឧត្តមទីប្រឹក្សាផ្ទាល់គសង្ឃនាយកនិងជានាយកពុទ្ធិកវិទ្យាល័យរាជបូណ៌ ព្រះរាជតំណាងរបស់គណសង្ឃនាយក។ ពុទ្ធិកវិទ្យាល័យ បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៥.២០២៦មានសមណសិស្ស .សិស្ស ៣៨០អង្គ។ ដោយមាស ចន្នី រូបភាពលោក​ លី គង់

បាន​អនុញ្ញាត​ឲ្យ​មាន​ បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​

Leave a Reply

Your email address will not be published. Required fields are marked *