ចេញផ្សាយ ពី P.M.C.TV
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលីក្នុងសមរភូមិមុខ ក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តកែប។ ស្ថិតក្នុងបរិយាកាសដ៏ក្រៀមក្រំសោកសៅឥតគណនានៃក្រុមគ្រួសារយុទ្ធជនពលី លោកជំទាវបណ្ឌិត បានសំណេះសំណាលសួរសុខទុក្ខ ដើម្បីបានជ្រាបពីជីវភាព និងបញ្ហាប្រឈមក្នុងការបាត់បង់បង្អែកគ្រួសារ ដែលជាយុវជនប្រកបដោយឧត្តមគតិ និងមនសិការស្នេហាជាតិ ហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី។ លោកជំទាវបណ្ឌិត ក៏បានបញ្ជាក់អំពីគោលជំហរ និងគោលនយោបាយគិតគូររបស់រាជរដ្ឋាភិបាលសម្រាប់យុទ្ធជនពលីជូនដល់ក្រុមគ្រួសារ។ បន្ថែមពីនេះ លោកជំទាវបណ្ឌិត ក៏បានពាំនាំសាររំលែកទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ទុកជាសក្ខីភាពដល់វីរភាពមិនអាចកាត់ថ្លៃបានលើសមរភូមិមុខដើម្បីការពារជាតិមាតុភូមិ។ បន្ថែមពីលើការសំណេះសំណាល និងសាររំលែកទុក្ខ លោកជំទាវបណ្ឌិត ក៏បានផ្តល់ជូននូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់ក្រុមគ្រួសារយុទ្ធជនពលីផងដែរ។ ថ្ងៃអាទិត្យ ទី១០ សីហា ២០២៥ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia