ក្មេងទំនើង០៣នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបពាក់ព័ន្ធនឹងករណីបង្ហោះម៉ូតូលើផ្លូវសាធារណៈ!

ចេញផ្សាយ ពី P M C TV
ក្មេងទំនើង០៣នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបពាក់ព័ន្ធនឹងករណីបង្ហោះម៉ូតូលើផ្លូវសាធារណៈ! កាលពីវេលាម៉ោង ១៦និង ០៥នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដង្កោ បានធ្វើការល្បាតដើម្បី បង្ការ បង្រ្កាប បទល្មើសផ្សេងៗក្នុងភូមិសាស្រ្តខណ្ឌ ក៏ពើបប្រទះនឹងក្រុមក្មេងទំនើង ០១ក្រុម ដែលកំពុងបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យ នៅតាមផ្លូវត្រង់ចំណុចផ្លូវបេតុងក្រោយហាងដៃអូន ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃើញដូចនេះ កម្លាំងល្បាតអាវុធហត្ថខណ្ឌដង្កោ ក៏បានឃាត់ខ្លួនក្មេងទំនើងទាំងនោះភ្លាមៗ ជាលទ្ធផល ឃាត់ខ្លួនបានក្មេងទំនើង ០៣នាក់ យកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គម រីឯម៉ូតូ ០២គ្រឿង ត្រូវបញ្ជូនបន្តទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដកហូតរក្សាទុករយៈពេល ០៣ខែ។

Leave a Reply

Your email address will not be published. Required fields are marked *