ចេញផ្សាយ ពី P M C TV
ប្រភពព័ត៌មានដោយក្រុមហ៊ុនអញ្ជើញមកពីខេត្តឆ្ងាយ បានចូលរួមប្រកួតប្រជែងនិងដាក់សំណើដេញថ្លៃដោយពេលវេលាមានកំណត់ចុះវត្តមានខ្វះ១នាទី មួយនាទី នៃការបរិច្ឆេទទទួលសំណើរដេញថ្លៃ។ ចេញផ្សាញថ្ងៃសៅរ៍ ៧កើត ខែភទ្របទ ឆ្មាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ។ ពិធីទទួលសំណើរដេញថ្លៃគម្រោងមូលនិធិ នៅសាលាឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ បើយោងទៅនិងនីតិវិធីកិច្ចលទ្ធកម្ម គម្រោងមូលនិធិសង្កាត់ប្រកបដោយតម្លាភាពនិងយុត្តិធម៌ឆ្នាំ២០២៥ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៃសៀវភៅណែនាំរបស់ក្រសួងមហាផ្ទៃ គ.ជ.អ.ប ជំពូកទី៣ នៃកិច្ចលទ្ធកម្ម និងការគ្រប់គ្រងកិច្ចសន្យាឆ្នាំ២០១៧ ពាក់ព័ន្ធទៅចុះបញ្ជីវត្តមានចូលរួមការដេញថ្លៃ !កំពុងអនុវត្តផ្ទុយពីរសៀវភៅណែនាំរបស់ក្រសួងមហាផ្ទៃ មានពីរចំណុច ។ ១ ពាក់ព័ន្ធក្រុមហ៊ុនចុះបញ្ជីវត្តមាន ១ ម៉ោង មុនពេលទទួលសំណើដេញថ្លៃ។ ២ ពាក់ព័ន្ធក្រុមហ៊ុនកក់ប្រាក់ ២% ធានាការដេញថ្លៃ។ ចុះបញ្ជីវត្តមាន អ្នកចូលរួមដេញថ្លៃមិនតម្រូវឲមានប្រាក់កក់ការធានាការដេញថ្លៃចំនួន ២% នោះទេ ប៉ុន្តែអ្នកចូលរួមដេញថ្លៃត្រូវចុះហត្ថលេខាលើសេចក្តីប្រកាសធានាការដេញថ្លៃ (ទម្រង់ទី៣៤.ក) ហើយភ្ជាប់មកជាមួយសំណើដេញថ្លៃ រាល់ប្រាក់ពន្ធ និងអាករផ្សេងៗជាបន្ទុករបស់អ្នកទទួលការ ។ ការគ្រប់គ្រងដោយ គ ជ អ ប ឆ្នាំ២០១៧ គេហទំព័រ N C D D ជាផ្លូវការ ពុំមានចងក្រងក្រុមហ៊ុនដែលចូលរួមដេញថ្លៃ ចុះបញ្ជីវត្តមានមុន ១ ម៉ោង នៃកាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃនោះឡើយ ។ ប្រាក់កក់២% / គ្រប់គ្រងដោយ គ ជ អ ប ឆ្នាំ២០២៧ ជំពូកទី ៣ នៃកិច្ចលទ្ធកម្ម គេហទំព័រ N C D D ជាផ្លូវការ សម្រាប់គណៈកម្មាធិការជាតិអភិវឌ្ឍន៍ ប្រជាធិបតេយ្យឋានានុក្រមក្រោមជាតិ កម្ពុជាដើម្បីលើកកម្ពស់ការចែកអំណាច និងអភិវឌ្ឍន៍មូលដ្ឋាន។ អ្នកដេញថ្លៃឈ្មោះធនាគារពាណិជ្ជដែលត្រូវតម្កល់ប្រាក់កក់២% មានរយៈពេលសុពលភាពនៃសំណើដេញថ្លៃចំនួន៤៥ (សែសិបប្រាំថ្ងៃ) ចាប់ពីថ្ងៃប្រជុំបើកសំណើដេញថ្លៃ ។ អ្នកដេញថ្លៃ នៃការគ្រប់គ្រងលទ្ធកម្មបែបប្រជាធិបតេយ្យ គឺបើកសិទ្ធិទូលំទូលាយដើម្បីគៀងគរឲ្យក្រុមហ៊ុនគ្រប់បណ្ដាខេត្ត បានចូលរួមដេញថ្លៃឲ្យបានតាមបែបប្រជាធិបតេយ្យ និងតម្លាភាព (ទម្រង់ទី៤០.១)។ នៅធនាគារអេស៊ីលីដាភីអិលស៊ីសាខាខេត្ត តាមប្រភពអ្នកដេញថ្លៃបានឱ្យដឹងថា អ្នកដេញថ្លៃមិនបានដាក់សំណើដេញថ្លៃទេនោះ ដោយមូលហេតុធ្វើដំណើរពីខេត្តឆ្ងាយ មិនទាន់ពេលវេលាដោយពេលវេលាមានកំណត់ ប្រាក់កក់ធានាការដេញថ្លៃ២% ធនាគារមិនមោឃភាពឬបង្វិលប្រាក់ធានាការដេញ២% ជូនក្រុមហ៊ុនបាននោះឡើយ លុះត្រាមានចំណារពីរដ្ឋបាលឃុំទើបធនាគារមោឃភាពនិងបង្វិលប្រាក់ជូនក្រុមហ៊ុនបានវិញ ហើយនិងមានសុពលភាពរយៈពេល ១០ថ្ងៃ ទៀតផង។ក្នុងករណីពីចំណុចខាងលើនេះហាក់បីដូចជាមានការរៀបចំធ្វើឲ្យរំខានដល់ក្រុមហ៊ុនដែលអញ្ជើញមកពីបណ្ដាខេត្តឆ្ងាយៗ មិនអាចចូលរួមប្រកួតប្រជែងដេញថ្លៃបានដោយពេលវេលាមានកំណត់។ បើផ្អែកទៅនិងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៃសៀវភៅណែនាំរបស់ក្រសួងមហាផ្ទៃ គ ជ អ ប ជំពូកទី៣ នៃកិច្ចលទ្ធកម្ម និងការគ្រប់គ្រងកិច្ចសន្យា ឆ្នាំ២០១៧
អ្នកដេញថ្លៃត្រូវចូលរួមដេញថ្លៃប្រកបដោយការប្រកួតប្រជែងដោយគ្មានឃុបឃិត ការក្លែងបន្លំ ការបង្ខិតបង្ខំ ឬការប្រព្រិត្តអំពើពុករលួយ ប្រសិនបើត្រូវរកឃើញថាអ្នកដេញថ្លៃមានការពាក់ព័ន្ធនិងការឃុបឃិត ការក្លែងបន្លំ ឬការប្រព្រិត្តអំពើពុករលួយ អ្នកដេញថ្លៃទាំងនោះនឹងត្រូវបានដាក់ក្នុងបញ្ជីខ្មៅជារៀងរហូត និងមិនត្រូវបានអនុញ្ញាតិឲ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ទាំងអស់នៅទូទាំងប្រទេសកម្ពុជា ហើយប្រាក់កក់ធានាការដេញថ្លៃរបស់អ្នកដេញថ្លៃទាំងនោះនឹងត្រូវបានរឹបអូសផ្ទេរបង្វែរបង់ចូលថវិការដ្ឋ ។ រូបភាព របៀបជំលោះ រញ៉េរញ៉ៃ ក្នុងម៉ោងធ្វើកម្មវិធីក្នុងសាលាឃុំ ផ្គួបផ្សំនិងអត្ថបទរៀបរាប់ក្នុងពេលដេញថ្លៃ ក្នុងម៉ោងទទួលសំណើរ តើក្រុមហ៊ុនឬអ្នករៀបចំកម្មវិធីឃុំ..??សូមថ្នាក់ក្រោមជាតិនិងថ្នាក់ជាតិក្រឡេកមកមើលពីសកម្មភាពដេញថ្លៃនៅឃុំដែលបានរៀបរាប់ខាងលើផងទាន!! (បើតាមនីតិវិធីការដេញថ្លៃមានភាពបង្ករ)(រញ៉េរញ៉ៃ)គណៈកម្មការធិការលទ្ធកម្មមិនអាចបើកសំណើដេញថ្លៃបានទេ ត្រូវប្រកាសដេញថ្លៃលើកក្រោយទៀត) លេខទូរសព្ទស្នាក់ការការផ្សាយ ០១២៥៤៣២០៣ ។

