ចេញផ្សាយ ពី P M C TV
នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៨ កញ្ញា តទៅ សូមឱ្យបងប្អូន អ៊ំពូមីង តាយាយដែលកាន់ព្រះពុទ្ធសាសនាប្រតិបត្តិជំនឿតាំងពីដូនតា ដោយនឹងអញ្ជើញទៅកាន់ទីវត្តអារាមទូទាំងរាជធានី-ខេត្ត ដើម្បីធ្វើបុណ្យ ដាក់ទានឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន សាច់ញាតិទាំងប្រាំពីរសណ្តាន សូមឱ្យគ្រប់ការធ្វើដំណើរទាំងអស់ប្រកបដោយសុខសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ។ សូមឱ្យអាជ្ញាធរមានសមត្ថកិច្ចលំដាប់ថ្នាក់ រាជធានី-ខេត្ត និងមូលដ្ឋានដែលពាក់ព័ន្ធ ពិសេសគណ:កម្មាធិការរៀបចំពិធីបុណ្យនៅតាមទីវត្តអារាមទាំងអស់ សហការរៀបចំឱ្យពិធីបុណ្យឱ្យបានល្អប្រសើរ ធានាសុខសុវត្ថិភាព និងបរិយាកាសសប្បាយរីករាយក្នុងការធ្វើបុណ្យ និងប្រតិបត្តិសាសនាតាមប្រពៃណីដោយរលូនជូនដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធគ្រប់ទិសទី។ រីករាយពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ! 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

