មន្ត្រីនគរបាលជាតិ ១៥នាក់ ចូលរួមកម្មវិធី “ការកសាងសមត្ថភាពលើការឆ្លើយតបគ្រោះមហន្តរាយ និងសេវាវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់នៅកម្ពុជា”

ចេញផ្សាយ ពី P M C TV
មន្ត្រីនគរបាលជាតិ ១៥នាក់ ចូលរួមកម្មវិធី “ការកសាងសមត្ថភាពលើការឆ្លើយតបគ្រោះមហន្តរាយ និងសេវាវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់នៅកម្ពុជា” នៅសាធារណរដ្ឋកូរ៉េ ដោយមានការគាំទ្រ និងចង្អុលបង្ហាញពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការសម្របសម្រួល​របស់ឯកឧត្តមបណ្ឌិត​ ទូច​ វិសាលសុខ​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​​ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា​ ក្រសួងមហាផ្ទៃ បានចាត់បញ្ជូន​មន្ត្រីនគរបាលជាតិ ចំនួន​ ១៥នាក់ ក្នុងនោះមកពីអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ១០នាក់​ និងមកពីបណ្ឌិត្យសភានគរបាលកម្ពុជា​​ ចំនួន ៥នាក់ ចូលរួមកម្មវិធី “ការកសាងសមត្ថភាពលើការឆ្លើយតបគ្រោះមហន្តរាយ និងសេវាវេជ្ជសាស្ត្រសង្រ្គោះបន្ទាន់នៅកម្ពុជា (២០២៥-២០២៧) ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥​ នៅសារធារណរដ្ឋកូរ៉េ។ កម្មវិធីនេះមានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីនគរបាលជាតិកម្ពុជា ដើម្បីសុវត្ថិភាពរបស់កម្ពុជា តាមរយៈការសិក្សាស្វែងយល់ពីប្រព័ន្ធកម្រិតខ្ពស់របស់កូរ៉េខាងត្បូង សម្រាប់ការពារគ្រោះមហន្តរាយ និងគ្រោះអាសន្ន ការពន្លត់អគ្គិភ័យ និងប្រតិបត្តិការជួយសង្គ្រោះនានា៕ 🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior 🌐Sar Sokha 🌐Join Telegram 🌐YouTube 🌐TikTok #សសុខា #SarSokha #កម្ពុជា #Cambodia

Leave a Reply

Your email address will not be published. Required fields are marked *