ចេញផ្សាយ ពី P M C TV
អបអរសាទរ ទិវាអក្ខរកម្មអន្តរជាតិ ខួបលើកទី២៥ ក្រោមប្រធានបទ “ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល” ថ្ងៃទី៨ ខែកញ្ញា ២០២៥នេះ គឺជាខួបលើកទី២៥ (០៨ កញ្ញា ២០០០-៨ កញ្ញា ២០២៥) នៃទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ “ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល” ដែលជាថ្ងៃដ៏មានសារៈសំខាន់សម្រាប់ពិភពលោកទាំងមូល។ ថ្ងៃនេះគឺជាការរំឭកយើងឱ្យដឹងថា ការអាន ការសរសេរ និងការរៀនសូត្រគឺជាសិទ្ធិមូលដ្ឋានរបស់មនុស្សគ្រប់រូប ហើយក៏ជាកម្លាំងដ៏សំខាន់ក្នុងការកសាងសង្គមមួយប្រកបដោយវឌ្ឍនភាព។ ការមានអក្ខរកម្មមិនត្រឹមតែជួយឱ្យយើងអាចទំនាក់ទំនងគ្នាទៅវិញទៅមកបានល្អប៉ុណ្ណោះទេ តែថែមទាំងជួយបើកទំព័រថ្មីនៃចំណេះដឹង និងឱកាសការងារផងដែរ។ វាជួយឱ្យយើងអាចចូលរួមយ៉ាងសកម្មក្នុងសង្គម ធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងការពារខ្លួនយើងពីការបោកប្រាស់ផ្សេងៗ។ ក្នុងឱកាសនេះ សូមបងប្អូនគ្រប់រូបចូលរួមលើកកម្ពស់ការអប់រំ និងអក្ខរកម្មដល់ក្មេងៗ ក៏ដូចជាមនុស្សពេញវ័យដែលគ្មានឱកាសបានរៀនសូត្រ។ ការចែករំលែកចំណេះដឹងតែងតែនាំមកនូវការរីកចម្រើន៕ Connect with Samdech Hun Sen : 🌐Facebook 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website

