ចេញផ្សាយ ពី P M C TV
ថ្ងៃ២៤កញ្ញា២០២៥នេះជាខួបលើកទី ២៧ឆ្នាំនៃការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំនៅទីរួមខេត្តសៀមរាប(២៤កញ្ញា១៩៩៨-២៤កញ្ញា២០២៥)។
ជាសំណាងល្អខ្ញុំមិនមានគ្រោះថ្នាក់និង បន្តនៅជាមួយប្រជាជនដើម្បីបន្ត អនុវត្តនយោបាយឈ្នះ ឈ្នះដើម្បី
បញ្ចប់សង្គ្រាមនាំមកនូវសន្តិភាពឯកភាពជាតិ ឯកភាពទឹកដីដែលសម្រេចបាននៅថ្ងៃ២៩ធ្នូ១៩៩៨។ ខ្ញុំមិនរំលឹកឡើងវិញនូវរឿងរ៉ាវនាព្រឹកថ្ងៃ២៤កញ្ញា១៩៩៨ទេតែខ្ញុំគួរតែបញ្ជាក់
ថាប្រសិនពេលនោះខ្ញុំស្លាប់ឬត្រូវរបួស ប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះ ឡើយព្រោះម្ចាស់នៃនយោបាយnឈ្នះ ឈ្នះបានស្លាប់ទៅហើយនិង ប្រសិនបើខ្ញុំត្រឹមត្រូវរបួសក៏ទីរួមខេត្ត សៀមរាបនិងមានអ្នកនយោបាយជាច្រើននិងត្រូវស្លាប់។ គិតពីថ្ងៃ២៤កញ្ញា១៩៩៨មកដល់ពេល នេះខ្ញុំរស់បាន២៧ឆ្នាំរួចមកហើយនិង សង្ឃឹមថានិងរស់បានតិចបំផុត២៧ឆ្នាំ បន្តទៀត។ ខ្ញុំសូមជូនរូបថតប៉ុន្មានសន្លឹកនៅពេលខ្ញុំមានអាយុជាង៤០ឆ្នាំនិងក្រោម៥០ឆ្នាំ៕ Connect with Samdech Hun Sen : 🌐Facebook 🌐Telegram 🌐TikTok🌐Twitter 🌐YouTube 🌐Instagram 🌐Website

