ចេញផ្សាយ ពី P M C TV
ម្សិលមិញខ្ញុំបង្ហោះសារមួយទាក់ទង ដល់ការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំ ថ្ងៃ២៤កញ្ញា១៩៩៨នៅទីរួមខេត្តសៀមរាប។ ខ្ញុំគិតថាអត្ថបទនេះមានកំហុសត្រង់ ចំណុច(ប្រសិនខ្ញុំស្លាប់ឬរបួសប្រទេស កម្ពុជាយើងនិងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃឡើយព្រោះម្ចាស់នៃនយោបាយឈ្នះ ឈ្នះបាន ស្លាប់ទៅហើយ)។ ការសរសេរបែបនេះគឺជាកំហុសដែល មើលឃើងតែមួយជ្រុងនៃតួនាទីរបស់ ខ្ញុំដោយមិនបានគិតដល់កត្តាដ៏ទៃទៀត។ ពេលនេះខ្ញុំសូមផ្តល់នូវការវិភាគបន្ថែមដែលអាចកើតឡើងក្រោយការស្លាប់ របស់ខ្ញុំ។ ១.ក្រោយការស្លាប់របស់ខ្ញុំការបង្ហូរ ឈាមមួយកើតឡើងភ្លាមដែលធ្វើឲ្យ មនុស្សយ៉ាងច្រើនស្លាប់នៅទីរួមខេត្ត សៀមរាប។ ២.គ្រប់គ្រងសភាពការបានរដ្ឋសភាដំណើការប្រជុំធម្មតានិងឈានទៅ បង្កើតរាជរដ្ឋាភិបាលថ្មីឬត្រូវជាប់គាំងបង្កើតរាជរដ្ឋាភិបាលមិនបាន។ ៣.ប្រទេសបន្តសង្រ្គាមដោយបែងចែកជាតំបន់ត្រួតត្រា២ម្ខាងរាជ រដ្ឋាភិបាលនិងម្ខាងទៀតខ្មែរក្រហម។ ៤.មានអ្នកដឹកនាំនយោបាយឆ្នើមរកការស្រុះស្រួលផ្ទៃក្នុងផងនិងរកវិធី បញ្ចប់សង្គ្រាមបានផង។តាមរយៈការ ស្រុះស្រួលនេះសន្តិភាពកើតមាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដែល ល្អលើសហ៊ុន សែនច្រើនដង។
នៅមានកត្តាច្រើនទៀតដែលខ្ញុំសូមមិនលើកឡើងទុកជូនបងប្អូនវាយតម្លៃ ខ្លួនឯង។ Connect with Samdech Hun Sen : 🌐Facebook 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website

