ទំនប់ដូនទ្រី ជាអាងស្ដុកទឹកបានប្រមាណ​ ១៦៣លានម៉ែត្រគូប ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង

ចេញផ្សាយ ពី P M C TV
ទំនប់ដូនទ្រី ជាអាងស្ដុកទឹកបានប្រមាណ​ ១៦៣លានម៉ែត្រគូប ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង។ ទំនប់ដូនទ្រី​ ជាអាងស្តុកទឹកដ៏ធំមួយទៀត​ ក្នុងចំណោមអាងស្តុកជាច្រេីននៅខេត្តបាត់ដំបង​ ពោរពេញដោយសក្កានុពលកសិកម្ម​ អាចផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មរដូវវស្សាចំនួន ៣៣០០០ហិកតា និងរដូវប្រាំងចំនួន ៤៥០០ហិកតា គ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងចូលរួមចំណែកនៅក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។ ទំនប់ដូនទ្រី បានសម្រេចការសាងសង់​ ១០០% ក្រោយពីបានចាប់ផ្តើមការដ្ឋានកាលពីឆ្នាំ២០១៨ ដោយមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៖ ទី១/ ទំនប់ស្នូលដីថ្មបំពេញ Earth-Core Rockfill Dam (ECRD) ដែលមានខ្នងលើទទឹង ៨ ម៉ែត្រ កម្ពស់ ៦០ ម៉ែត្រពីគ្រឹះ និងប្រវែងសរុប ៦៥៤ ម៉ែត្រ ដែលមានសមត្ថភាពផ្ទុកទឹកប្រសិទ្ធភាពបាន ១៣៣ លានម៉ែត្រគូប។ ទី២/ សំណង់បង្អៀរ (Spillway) ដែលមានប្រវែងសរុប ៤១៤ ម៉ែត្រ និងសមត្ថភាពដោះទឹកបាន ៨៥០ ម៉ែត្រគូប/វិនាទី។ ទី៣/ រូងក្រោមដីបង្វែរទឹក (Diversion Tunnel) ដែលមានអង្កត់ផ្ចិត ៤ ម៉ែត្រ និងប្រវែង ៤៦២ ម៉ែត្រ។ និងទី៤/ សំណង់ប៉មគ្រប់គ្រងទឹកមានទ្វារទឹកច្រើនថ្នាក់ (Multi-Stage Intake Tower) ដែលមានវិមាត្រ ៨ ម៉ែត្រ (ទទឹង) × ២៤ ម៉ែត្រ (ប្រវែង) × ៤៩ ម៉ែត្រ (កម្ពស់) បំពាក់ដោយទ្វារសំរាប់ប្រតិបត្តិការចំនួនបួន ដែលនីមួយៗមានទំហំ ២,២ ម៉ែត្រ x ២,២ ម៉ែត្រ។ រាជរដ្ឋាភិបាល​ បានបន្តផ្តល់អាទិភាព​ និងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការពង្រឹង​ និងពង្រីកប្រព័ន្ធធារាសាស្ត្រ​ ពិសេសបង្កេីតអាងស្តុកទឹក​ ដែលជាប្រភពនៃតម្រូវការយ៉ាងសំខាន់សម្រាប់បម្រេីដល់វិស័យកសិកម្ម​ និងពហុបំណងនៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនផងដែរ។ ទឹក​ ជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥​ នៃយុទ្ធសាស្ត្រចតុកោណ​ ហេីយក៏បានបន្តជំរុញអនុវត្តយ៉ាងសកម្ម​ តាមរយៈ​ក្រសួងធនធានទឹក​ និងឧតុនិយម​ជាប្រតិបត្តិករ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram
😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Leave a Reply

Your email address will not be published. Required fields are marked *