(ខេត្តព្រះវិហារ)សាលាឃុំស្រយង់បើកពិធីដេញថ្លៃគម្រោងផ្លូវមូលិធិឃុំទទួលបានជោគជ័យនិងតម្លាភាព

ចេញផ្សាយ ពី P M C TV
(ខេត្តព្រះវិហារ)សាលាឃុំស្រយង់បើកពិធីដេញថ្លៃគម្រោងផ្លូវមូលិធិឃុំទទួលបានជោគជ័យនិងតម្លាភាព។ នៅព្រឹកថ្ងៃចន្ទ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បានរៀបចំប្រកាសដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២៥មានពីរគម្រោង ពីធីនេះក្រោមអធិបតីភាពអភិបាលរងស្រុក នាយករង ផែនការវិនិយោគទីចាត់ការខេត្ត មន្ត្រីបច្ចេកទេសខេត្ត មន្ត្រីស្រុក លោក ប្រធានគណៈកម្មការលទ្ធកម្មឃុំសមាជិកសមាជិកា ក្រុមប្រឹក្សាស្មៀន ជំនួយការស្មៀនឃុំ អ្នកទទួលការគ្រប់បណ្ដាខេត្ត ។ ពេលវេលាទទួលសំណើម៉ោង៨.០០នាទី ពេលវេលាឈប់ទទួលសំណើម៉ោង៨.១០នាទី ពេលវេលាបើកសំណើម៉ោង៨.១០នាទី នៅឃុំ ស្រយង់ លេខកូដឃុំ ១៣០៤០៦ គម្រោងទី១ ជុសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង ២០០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស០.១៥ម៉ែត្រ ដាក់លូ មុខកាត់០,៦ម៉ែត្រ ×៦ម៉ែត្រចំនួន៣កន្លែង ដាក់បង្គោលសូឡាកំលាំង១០០វ៉ាត់៤កន្លែង តម្លៃប៉ាន់ស្មាន ១៤៨ ១៩៨ ២០០រៀលគត់ ក្រុមហ៊ុនឈ្នះឈ្មោះ ផាក សុខហៀង តម្លៃដាក់ដេញ ៣៦ ០០៧ ០០០រៀលគត់ ។គម្រោងទីពីរ សាងសង់ផ្លូវដីស ប្រវែងបណ្តោយ១២០០ម៉ែត្រ ទទឹង១០ម៉ែត្រ ដាក់បង្គោលសូឡា១០០វ៉ាត់ ៦កន្លែង ស្លាកសញ្ញាចំនួន១កន្លែង តម្លៃប៉ាន់ស្មាន ២២១ ០២៣ ០០០រៀលគត់ ក្រុមហ៊ុនឈ្នះឈ្មោះ គ័ង លីណែត តម្លៃដាក់ដេញ ៣៤ ៩០០ ០០០រៀលគត់។កិច្ចប្រជុំនេះបានដំណើរការប្រកួតប្រជែងនិងបើកសំណើដេញថ្លៃប្រកបដោយតម្លាភាព គណនេយ្យភាព យុត្តិធម៌ មិនបង្ខិតបង្ខំ ឬឃុបឃិតពីស្ថាប័នមន្ត្រីឬអ្នកទទួលការណានោះឡើយ។ ពេលក្រុមហ៊ុនម៉ៅការដែលដេញឈ្នះចុះសាងសង់ផ្លូវឬសាងសង់រួចរាល់នោះបើមានមន្តិឬការលើកឡើងរបស់ប្រជាពលរដ្ឋដែលទទួលផល់ថាយ៉ាងណាសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយតាមការលើកឡើងរបស់ពលរដ្ឋ ។ លេខទូរសព្ទស្នាក់ការការផ្សាយ០១២៥៤៣២០៣

Leave a Reply

Your email address will not be published. Required fields are marked *