ចេញផ្សាយ ពី P M C TV
ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាពល្ងាចម្សិលមិញយើងបានតបតបន្ថែម ដោយយប់មិញនិងព្រឹកនេះ។ តាមនាយករដ្ឋមន្ត្រីថៃអនុធីនបានប្រកាសថានឹងប្រើកម្លាំងវាយយក១១ចំណុចដែលយើងមិនច្បាស់ថា ១១ចំណុចនេះនៅកន្លែងណាខ្លះ? ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ របស់យើងត្រូវវាយគ្រប់ចំណុចដែល ខ្មាំងវាយចូល។ យើងការពារទឹកដីយើងដោយមាន
លេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ ប្រភេទ។ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាច ទូលលេណដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើង អនុវត្តយុទ្ធវិធីកម្ទេចកម្លាំងរស់របស់ សត្រូវតាមរយៈការចាត់តាំងទប់ទល់។ សម្រាប់មេទ័ពថៃបានប្រកាសថាដើម្បី សន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង។ សម្ដីលោកមេទ័ពខ្លាំងជាងប្រទេស មហាអំណាចខាងអាវុធនិងកងទ័ពនៅ លើពិភពលោកនេះទៅទៀត។ យើងពិតជាមិនអង្គុយអោបដៃឲ្យអស់ លោកបំផ្លាញតាមចិត្តចង់ របស់អស់លោកទេ។
ចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សមួយចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដាពួកគេចោទ យើងថាល្មោភសង្រ្គាម។ពេលយើង អត់ធ្មត់គោរពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទ យើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាព។ពេលនេះ យើងវាយដើម្បីការពារខ្លួនទៀតហើយ តើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត? កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្ត វាយតបតដើម្បីការពារទឹកដីយើង៕ Connect with Samdech Hun Sen : 🌐Facebook 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website

