(ខេត្តសៀមរាប) ចាក់ផ្សាយទាំងស្រុងនូវពិធីដេញថ្លៃគម្រោងផ្លូវមូនិធិ សង្កាត់ស្វាយដង្គុំ ជូនពុកម៉ែបងប្អូនទស្សនា

ចេញផ្សាយ ពី P M C TV
(ខេត្តសៀមរាប) ចាក់ផ្សាយទាំងស្រុងនូវពិធីដេញថ្លៃគម្រោងផ្លូវមូនិធិ សង្កាត់ស្វាយដង្គុំ ជូនពុកម៉ែបងប្អូនទស្សនា ។ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានរៀបចំប្រកាសដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ឆ្នាំ២០២៥ចំនួនមួយគម្រោង ពីធីនេះក្រោមអធិបតីភាព នាយករង ផែនការវិនិយោគទីចាត់ការខេត្ត មន្ត្រីបច្ចេកទេសខេត្ត មន្ត្រីស្រុក លោកចៅសង្កាត់ ប្រធានគណៈកម្មការលទ្ធកម្មសង្កាត់សមាជិកសមាជិកា ក្រុមប្រឹក្សាស្មៀន ជំនួយការស្មៀនសង្កាត់ អ្នកទទួលការគ្រប់បណ្ដាខេត្ត ។ ពេលវេលាទទួលសំណើម៉ោង៨.៣០នាទី ពេលវេលាឈប់ទទួលសំណើម៉ោង៨.៤០នាទី ពេលវេលាបើកសំណើម៉ោង៨.៤០នាទីសង្កាត់ លេខកូដសង្កាត់១៧១០០២ សាងសង់ផ្លូវបេតុងអាមេ១ខ្សែ បណ្តោយប្រវែង 0,៥២គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស០.១៥ម៉ែត្រលូមុខកាត់១ម៉ែត្រចំនួន១កន្លែងតម្លៃប៉ាន់ស្មាន ៣២១,០៦០,៣៦៤រៀល។ក្រោយពីកែតម្រូវ តម្លៃ ក្រុមហ៊ុនឈ្នះ ហ៊ូរ ឆូយខនស្ត្រាក់សិន ១៩៧,៥៤៩,៩៤៨រៀលគត់។
– ពិធីនេះបានដំណើរការទៅមានភាពរលូនទទួលបានជោគជ័យ។ ចៅសង្កាត់មានការសប្បាយចិត្តត្រេកអរដោយក្តីរើករាយ ដោយការដេញថ្លៃនេះទទួលបានជោគជ័យព្រោះគម្រោងផ្លូវ១ខ្សែនេះធ្វើការដេញថ្លៃចំនួន៣ដងហើយមិនទទួលបានជោគជ័យ (សូមថ្នាក់ជាតិក្រឡេកមើលវីដេរអូរសកម្មភាពក្រុមហ៊ុនក្នុងម៉ោងដាក់សំណើរនេះផងទានជាពិសេសលោកអភិបាលខេត្តនៃគណៈអភិបាលខេត្តសៀមរាបមេត្តាចាត់កូនចៅល្អៗពិនិត្យមើលក្រុមហ៊ុនដែលដេញថ្លៃឈ្នះនិងដេញថ្លៃតាមឃុំសង្កាត់លោកអភិបាលផងទាន! លេខទូរសព្ទស្នាក់ការការផ្សាយ០១២៥៤៣២០៣

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *