សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

ចេញផ្សាយ ពី P M C TV
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ – ម៉ោង ១៧:៣០នាទី យោធាថៃបានបាញ់កាំភ្លើងធំ និងកាំភ្លើងគាំទ្របាញ់ចូលក្នុងភូមិសាស្ត្រថ្ម ដូន។ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ – ម៉ោង ១២:០៥នាទីរំលងអាធ្រាត្រ យោធាថៃបានបាញ់ផ្លោងកាំភ្លើងត្បាល់ចំនួន ៣គ្រាប់ចូលក្នុងភូមិសាស្ត្រប្រាសាទតាមាន់។ – ម៉ោង ៦:១៥នាទី យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងកាំភ្លើងធំ រថក្រោះបាញ់បុកចូលភូមិសាស្ត្រថ្មដូន និងប្រាសាទតាមាន់។ – ម៉ោង ៦:២៥នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំ កាំភ្លើងគាំទ្រ និងដ្រូនចូលភូមិសាស្ត្រ ប្រាសាទតាមាន់។ – ម៉ោង ៩:៣១នាទី យោធាថៃបានបាញ់ផ្សែងពុលចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ – ម៉ោង ១០:០០ ដល់ម៉ោង ១១:០០នាទី យោធាថៃបន្តបាញ់ផ្សែងពុលចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, តាថាវ, ភ្នំខ្មោច, ជាំតែ, ភ្នំត្រងោល និងគោល៨។ – ម៉ោង ១១:០០ ដល់ម៉ោង ១៣:០០នាទី យោធាថៃនៅតែបន្តបាញ់កាំភ្លើងធំចូលភូមិសាស្ត្រ ប្រាសាទព្រះវិហារ, តាថាវ, ភ្នំខ្មោច, ជាំតែ និងបានបាញ់ចូលក្នុងភូមិសាស្រ្តប្រាសាទតាមាន់។ – ម៉ោង ១៣:០០នាទី ដល់ម៉ោង ១៤:០០នាទី យោធាថៃបានចាប់ផ្តើមបាញ់កាំភ្លើងធំ កាំភ្លើងត្បាល់, រថក្រោះបាញ់បុក និងកម្លាំងថ្មើរជើង ដោយបាញ់ពីចម្ងាយចូលភូមិសាស្ត្រចាន់ក្រហម, ភ្នំខ្មោច, និងជាំតែ និងបានប្រើប្រាស់ដ្រូនខ្នាតធំទម្លាក់គ្រាប់បែក និងបានប្រើប្រាស់បាញ់កាំភ្លើងធំចូលភូមិសាស្រ្តប្រាសាទតាមាន់។ – ម៉ោង ១៤:០០ ដល់ម៉ោង ១៥:០០នាទី យោធាថៃបានបន្តបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើង DK (១០៦) ចល័តលើរថយន្តចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ ២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ គិតចាប់ពីម៉ោង ១២:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៥ – ម៉ោង ៥:៥០នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។ – ម៉ោង ៦:០៩នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យ របស់កម្ពុជាលើភូមិសាស្រ្តភូមិព្រៃចាន់។ – ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១០:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។ – ម៉ោង ៧:០៩នាទី និងម៉ោង ៩:២៧នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។ – ម៉ោង ១១:៤០នាទី យោធាថៃបានប្រើប្រាស់រថក្រោះបាញ់ផ្លោងចូលភូមិសាស្ត្របឹងព្រីង និងបឹងត្រកួន។ – ម៉ោង ១៣:០១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ចូលភូមិសាស្ត្រឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

Leave a Reply

Your email address will not be published. Required fields are marked *