ចេញផ្សាយ ពី P M C TV
– ម៉ោង ១៣:៣៥នាទី ដល់ម៉ោង ១៥:០៦នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួន ១៣គ្រាប់ ចូលភូមិសាស្រ្តសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ – ម៉ោង ១៣:៥៣នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងយន្តបាញ់ចូលភូមិសាស្រ្តភូមិចំការគ។ – ម៉ោង ១៣:៥៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងត្បាល់, កំាភ្លើងប្រភេទ ១២,៧ម.ម និងកាំភ្លើងប្រភេទ ១៤,៥ម.ម បំពាក់លើរថពាសដែកវាយសន្ធាប់ក្នុងភូមិសាស្ត្រចំការគ។ – ម៉ោង ១៤:០០នាទី ដល់ម៉ោង ១៤:៣០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម និងកាំភ្លើងត្បាល់បាញ់ផ្លោងចំនួន ២៤គ្រាប់ចូលភូមិសាស្ត្រអូរបីជាន់។ – ម៉ោង ១៤:០២នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកហោះចូលមកភូមិសាស្រ្តភូមិចំការគ។ – ម៉ោង ១៤:១០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួន ១គ្រាប់ ចូលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ – ម៉ោង ១៤:១៣នាទី ដល់ម៉ោង ១៥:០០នាទី យោធាថៃបានផ្លោងកាំភ្លើងធំចំនួន ១៣គ្រាប់ចូលភូមិសាស្ត្របឹងត្រកួន។
– ម៉ោង ១៤:១៨នាទី ដល់ម៉ោង ១៥:០៧នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងត្បាល់ចំនួន ១៤គ្រាប់នៅភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។ – ចាប់ពីម៉ោង ១៤:៣០នាទី ដល់ម៉ោង ១៦:០០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួនប្រមាណ ៥១គ្រាប់ និងប្រភេទត្បាល់ជាច្រើនគ្រាប់ចូលភូមិសាស្ត្រឃុំអូរបីជាន់។ – ម៉ោង ១៤:៣០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួន ៦គ្រាប់ចូលភូមិសាស្ត្រសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។ – ចាប់ម៉ោង ១៤:៣៦នាទី ដល់ម៉ោង១៤:៥៧នាទី យោធាថៃនៅតែបន្តវាយប្រហារចូលទីតាំងប្រជាជនស៊ីវិល ដោយប្រើប្រាស់កាំភ្លើងធំផ្លោងចំនួន ១១គ្រាប់ ចូលក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ – ម៉ោង ១៥:០០នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។ – ម៉ោង ១៥:០៣នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំប្រភេទ ១៥៥ម.ម ចំនួន ១គ្រាប់ ចូលភូមិសាស្ត្រទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ – ម៉ោង ១៥:០៦នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំប្រភេទ ១៥៥ម.ម ចូលភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ – ម៉ោង ១៥:២៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងត្បាល់ចំនួន ២គ្រាប់ បាញ់ផ្លោងចូលភូមិសាស្ត្រសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។ – ម៉ោង ១៦:០៤នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ – ម៉ោង ១៦:២៥នាទី យោធាថៃបានបាញ់ផ្លោងចូលខាងក្រោយភូមិសាស្រ្តភូមិព្រៃចាន់ និងភូមិជោគជ័យ។ – ម៉ោង ១៦:៤០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួន ៣គ្រាប់ ចូលចំនុចខាងជើងរង្វង់មូលស្ទឹងបត់ ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ កងកម្លាំងរបស់យើងបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។ សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លាន ពាននៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

