សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមជាអធិបតីភាព ជាមួយ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន

ចេញផ្សាយ ពី P M C TV សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមជាអធិបតីភាព ជាមួយ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៣៖ ១. ការផ្លាស់ប្តូរកំណត់ទូតនៃការធ្វើវិសោធនកម្មលើ «ប្រការ១៖ វិស័យនៃកិច្ចសហប្រតិបត្តិការ» នៃអនុស្សរណៈនៃការ យោគយល់គ្នារវាងនគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា និងនគរបាលជាតិហ្វីលីពីន…

អបអរសាទរ ទិវាអក្ខរកម្មអន្តរជាតិ ខួបលើកទី២៥ ក្រោមប្រធានបទ “ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល”

ចេញផ្សាយ ពី P M C TV អបអរសាទរ ទិវាអក្ខរកម្មអន្តរជាតិ ខួបលើកទី២៥ ក្រោមប្រធានបទ “ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល” ថ្ងៃទី៨ ខែកញ្ញា ២០២៥នេះ គឺជាខួបលើកទី២៥ (០៨ កញ្ញា ២០០០-៨ កញ្ញា ២០២៥) នៃទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ “ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល” ដែលជាថ្ងៃដ៏មានសារៈសំខាន់សម្រាប់ពិភពលោកទាំងមូល។ ថ្ងៃនេះ​គឺ​ជា​ការ​រំឭក​យើង​ឱ្យ​ដឹង​ថា ការ​អាន ការ​សរសេរ និង​ការ​រៀនសូត្រ​គឺ​ជា​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស​គ្រប់​រូប ហើយ​ក៏​ជា​កម្លាំង​ដ៏​សំខាន់​ក្នុង​ការ​កសាង​សង្គម​មួយ​ប្រកប​ដោយ​វឌ្ឍនភាព។ ការមានអក្ខរកម្មមិនត្រឹមតែជួយឱ្យយើងអាចទំនាក់ទំនងគ្នាទៅវិញទៅមកបានល្អប៉ុណ្ណោះទេ…

មន្ត្រីនគរបាលជាតិ ១៥នាក់ ចូលរួមកម្មវិធី “ការកសាងសមត្ថភាពលើការឆ្លើយតបគ្រោះមហន្តរាយ និងសេវាវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់នៅកម្ពុជា”

ចេញផ្សាយ ពី P M C TV មន្ត្រីនគរបាលជាតិ ១៥នាក់ ចូលរួមកម្មវិធី “ការកសាងសមត្ថភាពលើការឆ្លើយតបគ្រោះមហន្តរាយ និងសេវាវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់នៅកម្ពុជា” នៅសាធារណរដ្ឋកូរ៉េ ដោយមានការគាំទ្រ និងចង្អុលបង្ហាញពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការសម្របសម្រួល​របស់ឯកឧត្តមបណ្ឌិត​ ទូច​ វិសាលសុខ​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​​ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា​ ក្រសួងមហាផ្ទៃ បានចាត់បញ្ជូន​មន្ត្រីនគរបាលជាតិ ចំនួន​ ១៥នាក់ ក្នុងនោះមកពីអគ្គស្នងការដ្ឋាននគរបាលជាតិ…

នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៨ កញ្ញា តទៅ សូមឱ្យបងប្អូន អ៊ំពូមីង តាយាយដែលកាន់ព្រះពុទ្ធសាសនាប្រតិបត្តិជំនឿតាំងពីដូនតា

ចេញផ្សាយ ពី P M C TV នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៨ កញ្ញា តទៅ សូមឱ្យបងប្អូន អ៊ំពូមីង តាយាយដែលកាន់ព្រះពុទ្ធសាសនាប្រតិបត្តិជំនឿតាំងពីដូនតា ដោយនឹងអញ្ជើញទៅកាន់ទីវត្តអារាមទូទាំងរាជធានី-ខេត្ត ដើម្បីធ្វើបុណ្យ ដាក់ទានឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន សាច់ញាតិទាំងប្រាំពីរសណ្តាន សូមឱ្យគ្រប់ការធ្វើដំណើរទាំងអស់ប្រកបដោយសុខសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ។ សូ​មឱ្យអាជ្ញាធរមានសមត្ថកិច្ចលំដាប់ថ្នាក់​ រាជធានី-ខេត្ត​ និងមូលដ្ឋានដែលពាក់ព័ន្ធ ពិសេសគណ:កម្មាធិការរៀបចំពិធីបុណ្យនៅតាមទីវត្តអារាមទាំងអស់ សហការរៀបចំឱ្យពិធីបុណ្យឱ្យបានល្អប្រសើរ ធានាសុខសុវត្ថិភាព និងបរិយាកាសសប្បាយរីករាយក្នុងការធ្វើបុណ្យ និងប្រតិបត្តិសាសនាតាមប្រពៃណីដោយរលូនជូនដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធគ្រប់ទិសទី។ រីករាយពិធីកាន់បិណ្ឌ…

សំណេររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាទូទៅមិនមានសំណេរច្រើនទេដែលខ្ញុំជក់ចិត្តអានពីដើមរហូតចប់ ក្នុងមួយរយៈនេះ

ចេញផ្សាយ ពី P M C TV សំណេររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាទូទៅមិនមានសំណេរច្រើនទេដែលខ្ញុំជក់ចិត្តអានពីដើមរហូតចប់។ ក្នុងមួយរយៈនេះ មានសំណេរនៅលើហ្វេសប៊ុកផេកមួយឈ្មោះ “មេទ័ព លីពូ” ដែលខ្ញុំបានតាមដាន ព្រោះអត្ថបទជាច្រើនដែលបានសរសេរ គឺមានហេតុផល ដោយផ្អែកលើអំណះអំណាងសមរម្យ គួបផ្សំជាមួយបទពិសោធន៍ផ្ទាល់ខ្លួននៅជួរមុខ។ សំណេរមិនផ្អែកជ្រុលតាមអារម្មណ៍ផ្ទាល់ខ្លួន ឬទិដ្ឋភាពមួយជ្រុងណានោះទេ ហើយសំណេរភាគច្រើនក៏មិនសរសេរដើម្បីលើកសរសើរអ្នកនេះ ឬវាយប្រហារអ្នកនោះទេ។ អ្វីដែលខ្ញុំចូលចិត្តអានសំណេរនៅលើផេកនេះ គឺអ្នកសរសេរ ធ្វើការបកស្រាយសាមញ្ញៗ (សាបៗ) ខ្លីៗ ងាយយល់ ប៉ុន្តែមុតស្រួច។…

នាវេលានេះសភាតំណាងរាស្រ្តថៃបានរើសបាននាយករដ្ឋមន្រ្តីទី៣២​ហើយគឺលោកអនុធិន ឆានវីរ៉ៈគូណ (อนุทิน ชาญวีรกูล)​ ដោយទទួលបានសម្លេងគាំទ្រ ៣១១ លើ៤៩២

ចេញផ្សាយ ពី P M C TV នាវេលានេះសភាតំណាងរាស្រ្តថៃបានរើសបាននាយករដ្ឋមន្រ្តីទី៣២​ហើយគឺលោកអនុធិន ឆានវីរ៉ៈគូណ (อนุทิน ชาญวีรกูล)​ ដោយទទួលបានសម្លេងគាំទ្រ ៣១១ លើ៤៩២។​ តោះមកស្គាល់ប្រវត្តិរបស់លោកបន្តិច ថាយ៉ាងម៉េចដែរ លោកអនុធិន ឆានវីវៈគូណ ឈ្មោះហៅក្រៅ នូ (ប្រែថាគណ្តុរ) វ័យ៥៨ឆ្នាំ គឺជាកូនចៅចិនទៀជីវដែលមានដូនតាមកពីខេត្តក្វាងទុងមហាយក្សចិន។ ក្រៅពីជំនួញដ៏ជោគជ័យ ក្រុមគ្រួសារលោកអនុធិនក៏ជាអ្នកនយោបាយដ៏មានឥទ្ធិពលផងដែរ ដោយឪពុករបស់លោកធ្លាប់ជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីជាច្រើនក្រសួង។ លោកអនុធិនបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Assumption ដែលជាសាលា អន្តរជាតិល្បីបំផុតនៅស្រុកថៃ…

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា សង្កត់ពីភាពចាំបាច់នៃការបន្តថែរក្សាសុខសន្តិភាព និងបម្រើសេវាជូនពលរដ្ឋ ប្រកបដោយភាពកក់ក្តៅ ក្នុងពិធីប្រកាសមុខតំណែងអភិបាលខេត្តកោះកុង

ចេញផ្សាយ ពី P M C TV ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា សង្កត់ពីភាពចាំបាច់នៃការបន្តថែរក្សាសុខសន្តិភាព និងបម្រើសេវាជូនពលរដ្ឋ ប្រកបដោយភាពកក់ក្តៅ ក្នុងពិធីប្រកាសមុខតំណែងអភិបាលខេត្តកោះកុង ពីវេទិកាអធិបតី នៃពិធីប្រកាសចូលកាន់មុខតំណែងលោកជំទាវ ឈី វ៉ា ជាអភិបាល នៃគណៈអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ មិថុនា ភូថង នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ

ចេញផ្សាយ ពី P M C TV សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ ឯកឧត្តមអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងនាមជាសមាជិកនៃអង្គការពិភពលោក ក្នុងកិច្ចការជាច្រើន។ ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ថា ឯកឧត្តមផ្ទាល់ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ។ ឯកឧត្តម បានសម្តែងការស្វាគមន៍ចំពោះបទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ និងបន្តជំរុញឱ្យស្ថានការអាចវិលត្រលប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តមអគ្គលេខាធិការ បានទទួលយកសំណើ…

ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង ហូនឹង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ក្នុង

ចេញផ្សាយ ពី P M C TV ប្រធានសភាប្រឹក្សានយោបាយចិន៖ ប្រទេសចិននឹងនៅតែបន្តគាំទ្រកម្ពុជាដោយឥតងាករេ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង ហូនឹង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង…

ធនាគារ AIIB បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសជំរុញកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា

ចេញផ្សាយ ពី P M C TV ធនាគារ AIIB បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសជំរុញកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា នៅរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Jin Liqun ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១…