មូលធនមនុស្សប្រកបដោយសមត្ថភាពប្រកួតប្រជែង ដើរតួនាទីសំខាន់ ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

ចេញផ្សាយ ពី P.M.C.TV មូលធនមនុស្សប្រកបដោយសមត្ថភាពប្រកួតប្រជែង ដើរតួនាទីសំខាន់ ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ឱ្យទៅជាការពិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា, ផ្ទះគ្រូបង្រៀន, ទីចាត់ការ និងសមិទ្ធផលនានា នៅ តាមសាលាក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអង្គារ ទី៨ កក្កដា ២០២៥ ថា៖ “ការកសាង និងអភិវឌ្ឍធនធានមនុស្ស គឺសំខាន់ ដែលចាប់ពី ក្រោយរំដោះប្រទេសឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលបានផ្តោតលើការស្តារវិស័យ…

ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង ! ខ្ញុំពិតជាសូមចូលរួមអបអរសាទរចំពោះអាជ្ញាធរ និងប៉ូលីសថៃ ដែលបានបើកប្រតិបត្តិជួយកំទេចបទល្មើសអនឡាញ នៅលើទឹកដីរបស់ខ្លួន

ចេញផ្សាយ ពី P.M.C.TV ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង ! ខ្ញុំពិតជាសូមចូលរួមអបអរសាទរចំពោះអាជ្ញាធរ និងប៉ូលីសថៃ ដែលបានបើកប្រតិបត្តិជួយកំទេចបទល្មើសអនឡាញ នៅលើទឹកដីរបស់ខ្លួន ដែលជាការចូលរួមចំណែកដើម្បីកាត់បន្ថយបទល្មើសអនឡាញហូរចូលទឹកដីកម្ពុជា ដែលបទល្មើសទាំងនោះ នៅពាសពេញទឹកដីរបស់ខ្លួន។ ការបំផ្លាញសំបុកបទល្មើសអនឡាញនេះ គួរណាស់ធ្វើយូរហើយមិនមែនទុករហូតដល់ពេលនេះទើបធ្វើនោះទេ កន្លងមកវាបានបង្កជាបញ្ហាយ៉ាងច្រើនដល់កម្ពុជា នូវលំហូបទល្មើសដែលកើតចេញពីទឹកដីថៃ ជាពិសេសនៅព្រំដែនរបស់ថៃតែម្តង។ ចំពោះមតិលើកឡើងមានទាំងអាជ្ញាធរ សារព័ត៌មាន និងមហាជនថៃ និយាយថា ការបង្រ្កាប និងស៊ើបអង្កេតលើលោក កុក អាន គឺដោយសារជាមនុស្ស ជិតស្និទ្ធជាមួយ ហ៊ុន សែន ដូច្នេះតុលាការគួរបើកការស៊ើបអង្កេតលើលោក…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ

ចេញផ្សាយ ពី P.M.C.TV សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ។ សមិទ្ធផលថ្មីទាំងនេះនឹងរួមចំណែកកាន់តែច្រើនបន្ថែមទៀតក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ សម្រាប់ការបង្រៀន និងរៀន របស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ក៏ដូចជាបម្រើដល់វិស័យអប់រំជាទូទៅ។ គិតមកដល់ពេលនេះក្នុងខេត្តកំពង់ស្ពឺមានអគារសិក្សាសរុបចំនួន១.១៥៨ខ្នង ដែលស្មើនឹង ៥.១៣៩ បន្ទប់។ នេះជាវឌ្ឍនភាពនៃការអភិវឌ្ឍន៍ក្នុងវិស័យអប់រំ ដែលពីមួយឆ្នាំទៅមួយឆ្នាំតែងមានការប្រែប្រួលរីកចម្រើនទៅមុខជាបន្តបន្ទាប់។ ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃអង្គារ ទី៨ កក្កដា ឆ្នាំ២០២៥ 🌐…

អាវុធហត្ថរាជធានីភ្នំពេញ បំបែកសំណុំរឿងឃាតកម្ម ចាក់សម្លាប់បុរសម្នាក់នៅមុខវត្តស្ទឹងមានជ័យ ក្រុមជនដៃដល់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ចេញផ្សាយ ពី P.M.C.TV អាវុធហត្ថរាជធានីភ្នំពេញ បំបែកសំណុំរឿងឃាតកម្ម ចាក់សម្លាប់បុរសម្នាក់នៅមុខវត្តស្ទឹងមានជ័យ ក្រុមជនដៃដល់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ! ករណីឃាតកម្មបង្កឡើងដោយជនសង្ស័យ ០១នាក់ និង បក្ខពួក ០១ក្រុម ប្រដាប់ដោយកូនកាំបិតចុងស្រួច ជិះម៉ូតូ ០២ គ្រឿង បានធ្វើសកម្មភាពដកកូនកាំបិតចាក់ទៅលើជនរងគ្រោះ  ជាច្រើនកាំបិតបណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម នៅចំណុច សួនច្បារមុខវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ផ្លូវ ២១៧ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥…

សូមជម្រាបជូនបងប្អូន​ អ៊ំពូមីង​ តាយាយជាថ្មីម្តងទៀត​ អំពីករណីនៃការបន្តក្លែងបន្លំផេកផ្លូវការផ្ទាល់ខ្លួនរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី​

ចេញផ្សាយ ពី P.M.C.TV សូមជម្រាបជូនបងប្អូន​ អ៊ំពូមីង​ តាយាយជាថ្មីម្តងទៀត​ អំពីករណីនៃការបន្តក្លែងបន្លំផេកផ្លូវការផ្ទាល់ខ្លួនរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី​ ហេីយផ្សព្វផ្សាយព័ត៌មានមិនពិត​ និងកាត់តក្លែងបន្លំជាបន្តបន្ទាប់។ ផេកផ្ទាល់ខ្លួនផ្លូវការរបស់សម្តេចបវរធិបីនាយករដ្ឋមន្ត្រី​ គឺមានតែមួយ​ ដោយមិនមានការយកទៅផុសបន្តតាមក្រុមនោះទេ​ បងប្អូន​ អ៊ំពូមីង​ តាយាយ​ អាចកត់សម្គាល់លេីចំណុចមួយចំនួនដូចខាងក្រោម៖ ១/​ ផេកដែលមានផុស​ គឺចេញពីផេកដោយមានតំណភ្ជាប់ច្បាស់លាស់​ និងមានម៉ោង​ មានកាលបរិច្ឆេទជាក់លាក់ ២/​ ផេកផ្ទាល់ខ្លួនរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី​ មានអ្នកតាមដានចំនួន​ ១,៨​ លាននាក់​ ហេីយមាន​Link:https://www.facebook.com/share/16jZ2Q42Go/?mibextid=wwXIfr សូមបងប្អូន​ អ៊ំពូមីង​ តាយាយ​…

គណបក្ស​ប្រជាជន​កម្ពុជា​ នឹងនៅជាមួយ​ប្រជាពលរដ្ឋ​ និង​បម្រើប្រជាពលរដ្ឋ​យូរអង្វែងតទៅទៀត

ចេញផ្សាយ ពី P.M.C.TV គណបក្ស​ប្រជាជន​កម្ពុជា​ នឹងនៅជាមួយ​ប្រជាពលរដ្ឋ​ និង​បម្រើប្រជាពលរដ្ឋ​យូរអង្វែងតទៅទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា បានថ្លែងក្នុងពិធី​ បើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ធំ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ ថា​ សម្តេច​នៅតែ​ជឿជាក់ថា​  គណបក្ស​ប្រជាជន​កម្ពុជា​ នឹងនៅជាមួយ​ប្រជាពលរដ្ឋ​ និង​បម្រើប្រជាពលរដ្ឋក្នុង​រយៈពេលយូរ​អង្វែងតទៅទៀត ដោយឈរលេីមូលដ្ឋាន​ នៃកិច្ចការងារដ៏ធំពីរ​ គឺ​ទី១).​ ប្រជាពលរដ្ឋ​នៅតែឱ្យតម្លៃ​ ទៅលេីសច្ចភាព​…

ឯកឧត្ដម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ បន្ទាប់ពីស្ដាប់នូវកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន របស់ឯកឧត្តម ណាត់ថាផន ណាក់ផានិក អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃកាលពីថ្ងៃទី២ កក្កដា ២០២៥ រួចមក

ចេញផ្សាយ ពី P.M.C.TV ឯកឧត្ដម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ បន្ទាប់ពីស្ដាប់នូវកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន របស់ឯកឧត្តម ណាត់ថាផន ណាក់ផានិក អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃកាលពីថ្ងៃទី២ កក្កដា ២០២៥ រួចមក ខ្ញុំសូមបញ្ជាក់ជូនថា៖ ១. ខ្ញុំមិនបានបើកកិច្ចសន្ទនាណាមួយ ជាមួយភាគីថៃទាំងផ្លូវការ ឬក្រៅផ្លូវការ ចាប់តាំងពីកិច្ចជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឯកឧត្តមភូមិថាំ នៅឯខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នោះឡើយ។ ក្នុងនាមរដ្ឋមន្ត្រីក្រសួងការពារជាតិក៏ដូចជាកងយោធពលខេមរភូមិន្ទ គឺគោរពតាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ

ចេញផ្សាយ P.M.C.TV សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។ គណបក្សប្រជាជនកម្ពុជា ដែលមានអាយុ ៧៤ឆ្នាំហើយ (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) បានបន្តរីកធំធាត់ និងចាក់គ្រឹះកាន់តែរឹងមាំទាំងលើការដឹកនាំ គោលនយោបាយ, ថ្នាក់ដឹកនាំ និងជាពិសេស គឺការគាំទ្រដ៏ច្រើនពីសំណាក់ប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលកើតដោយប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន និងប្រកាន់ខ្ជាប់នូវគោលនយោបាយ និងកម្មវិធីនយោបាយយ៉ាងច្បាស់លាស់ក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសឆ្ពោះទៅកាន់វិបុលភាព។ តួយ៉ាងព្រឹកនេះ, ស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានចាប់ផ្តើមបើកការដ្ឋានកសាងស្នាក់ការថ្មី…

អបអរសាទរ ខួបលើកទី៧៤ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៥ )

ចេញផ្សាយ ពី P.M.C.TV អបអរសាទរ ខួបលើកទី៧៤ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៥ ) ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន ៤, សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន ៧ និងបញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក ចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយក្នុងនោះរួមមាន៖…

(រាជធានីភ្នំពេញ)ឯកឧត្តម អោម សេងបូរ៉ា បានអញ្ជើញចូលរួមជាគណអធិបតី ក្នុងកម្មវីធីបូកសរុបលទ្ធផលប្រចាំឆ្នាំ និងពិសាអាហារសាមគ្គីរួមគ្នា ក្រោយការដឹកនាំដោយ លោក អ៊ុក វិសុទ្ធ ជាប្រធានសាខាបរិបូណ៌

ចេញផ្សាយ ពី P.M.C.TV (រាជធានីភ្នំពេញ)ឯកឧត្តម អោម សេងបូរ៉ា បានអញ្ជើញចូលរួមជាគណអធិបតី ក្នុងកម្មវីធីបូកសរុបលទ្ធផលប្រចាំឆ្នាំ និងពិសាអាហារសាមគ្គីរួមគ្នា ក្រោយការដឹកនាំដោយ លោក អ៊ុក វិសុទ្ធ ជាប្រធានសាខាបរិបូណ៌ និងជាអនុប្រធានផែនសហគ្រិនវ័យក្មេង នៃក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ។ (ភ្នំពេញ): នាព្រឹកថ្ងៃព្រហស្បតិ៍៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អោម សេងបូរ៉ា…