សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា​ (ស.ស.យ.ក.)

ចេញផ្សាយ ពី P.M.C.TV សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា​ (ស.ស.យ.ក.)។ កិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. បានប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃ នៅខេត្តសៀមរាប ដោយផ្តោតលេីសមិទ្ធផលការងារសម្រេចបាន, កិច្ចពិភាក្សា និងបទអន្តរាគមន៍ ដើម្បីទទួលបានធាតុចូលបន្ថែម, កម្មវិធីពង្រឹងស្មារតីក្រុមដោយផ្សាភ្ជាប់នឹងការចូលរួមរបស់សមាជិក សមាជិកា ក្នុងបុព្វហេតុសប្បុរសធម៌ និងធ្វើការបោះឆ្នោតជ្រើសរើសបំពេញបន្ថែមសមាជិកគណ:កម្មាធិការកណ្តាលនិងគណ:អចិន្ត្រៃយ៍ស្របតាមសេចក្តីត្រូវការចាំបាច់។ ក្នុងនាមរាជរដ្ឋាភិបាល សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការ ស.ស.យ.ក រាជធានី ខេត្ត ក្រុង…

(ខេត្តបន្ទាយមានជ័យ) អបអរសាទរ ខួបលើកទី ១៨ ទិវាអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត.ឯកឧត្តម អ៊ុំរាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស

ចេញផ្សាយ​ ពី​ P.M.C.TV (ខេត្តបន្ទាយមានជ័យ) អបអរសាទរ ខួបលើកទី ១៨ ទិវាអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត.ឯកឧត្តម អ៊ុំរាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស។ ថ្ងៃអាទិត្យ១២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធរាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២២ ខែមិថុនា២០២៥ នៅសាលប្រជុំ(ក)នៃសាលាខេត្តបន្ទាយមានជ័យ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានរៀបចំខួបអនុស្សាវរីយ៍លើកទី១៨ ទិវាអតីតយុទ្ឋជនកម្ពុជា ២១ មិថុនា ២០០៧-២១…

Late last night, 21st of June, governor of Udor Meanchey province reported to me that Military Region 2 of the Thai army has informed about its UNILATERAL decision

ចេញផ្សាយ ពី P.M.C.TV Late last night, 21st of June, governor of Udor Meanchey province reported to me that Military Region 2 of the Thai army has informed about its UNILATERAL…

កាលពីយប់មិញនេះ (ថ្ងៃទី២១ មិថុនា) ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ប្រាប់ខ្ញុំថា យោធភូមិភាគ២ នៃកងទ័ពថៃទើបបានចេញលិខិតជូនដំណឹងថាភាគីថៃនិងបិទច្រកសាយតាគូ-ជប់គគីរ

ចេញផ្សាយ ពី P.M.C.TV កាលពីយប់មិញនេះ (ថ្ងៃទី២១ មិថុនា) ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ប្រាប់ខ្ញុំថា យោធភូមិភាគ២ នៃកងទ័ពថៃទើបបានចេញលិខិតជូនដំណឹងថាភាគីថៃនិងបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ។ ខ្ញុំបានឯកភាពឱ្យ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត សម្រេចបិទច្រកនេះខាងកម្ពុជាជាអចិន្ត្រៃយ៍វិញដែរ។ បន្ថែមពីលើច្រកជប់គគីរនេះ ខ្ញុំបានបញ្ជាឱ្យឯកឧត្តមអភិបាលខេត្ត បិទច្រកមួយបន្ថែមទៀតតែម្ដង គឺច្រកទ្វារព្រំដែនជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ ហើយឱ្យជូនដំណឹងទៅភាគីថៃវិញផងដែរ។ ចាប់ពីថ្ងៃទី ៧ មិថុនា ឆ្នាំ ២០២៥ កងទ័ពថៃបានប្រើប្រាស់វិធានការបិទច្រកព្រំដែន…

អបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ជានិច្ចកាលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តែងតែចាត់ទុកស្មារតីនៃការតស៊ូដ៏អង់អាចក្លាហាន

ចេញផ្សាយ ពី P.M.C.TV អបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ជានិច្ចកាលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តែងតែចាត់ទុកស្មារតីនៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងជាគុណបំណាច់ដ៏ធំធេងដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ។ ដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យសក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជន រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ៣១ សសរ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៧ ស្តីពីការកំណត់ ទិវាអតីតយុទ្ធជនកម្ពុជា ដោយបានកំណត់យកថ្ងៃទី២១ ខែមិថុនា រៀងរាល់ឆ្នាំ ជាទិវាអតីតយុទ្ធជនកម្ពុជា។ ក្រៅពីការរំឭកដល់វីរភាពនិងគុណបំណាច់របស់អតីតយុទ្ធជន ទិវានេះក៏មានគោលបំណងផ្សព្វផ្សាយឱ្យប្រជាជន ទូទាំងប្រទេសបានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជន ដើម្បីបំផុសចលនាគាំទ្រអតីតយុទ្ធជន…

កម្ពុជា រក្សា និងកសាងបាននូវទំនុកចិត្តពីបណ្ដាវិនិយោគិន និង ប្រជាជន ទាំងក្នុង និង ក្រៅប្រទេស ដោយសារកម្ពុជាសម្បូរទៅដោយកត្តាអំណោយផល

ចេញផ្សាយ ពី P.M.C.TV កម្ពុជា រក្សា និងកសាងបាននូវទំនុកចិត្តពីបណ្ដាវិនិយោគិន និង ប្រជាជន ទាំងក្នុង និង ក្រៅប្រទេស ដោយសារកម្ពុជាសម្បូរទៅដោយកត្តាអំណោយផលប្រកបដោយសក្ដានុពលជាច្រើន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីអបអរសាទរការដំណើរការជាផ្លូវការ ១ ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និង ពិធីពិសាភោជនាហារសាមគ្គី ឆ្នាំ២០២៥  នាថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៥…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួម អបអរសាទរដំណើរការជាផ្លូវការ ១ឆ្នាំរបស់សមាគមសហព័ន្ធ អ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គីឆ្នាំ២០២៥

ចេញផ្សាយ ពី P.M.C.TV សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួម អបអរសាទរដំណើរការជាផ្លូវការ ១ឆ្នាំរបស់សមាគមសហព័ន្ធ អ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គីឆ្នាំ២០២៥ ។ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានចងក្រងប្រមូលផ្តុំនូវសមាសភាពសមាគមនីមួយៗ ឱ្យរួមគ្នាជាថ្នាលធំមួយ ដើម្បីពង្រឹង និងពង្រីកសកម្មភាពទាក់ទាញវិនិយោគិនបរទេសមកពីគ្រប់ប្រទេស ដើម្បីចូលមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជាជាអតិបរមា ដែលជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ កម្ពុជាមានទីតាំងជាចំណុចកណ្តាលនៃតំបន់អាស៊ីអាគ្នេយ៍ និងជាច្រកទីផ្សារដ៏ធំទូលាយ រួមជាមួយកត្តាសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព លំនឹងម៉ាក្រូសេដ្ឋកិច្ច ធនធានមនុស្ស កម្លាំងពលកម្មវ័យក្មេង និងសកម្មជាច្រើន…

រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា

ចេញផ្សាយ ពី P.M.C.TV រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា នារសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Dato’ Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី…

មេអាវុធហត្ថភ្នំពេញ បង្ហាញការគាំទ្ររាជរដ្ឋាភិបាលពេញទំហឹង ក្នុងការដោះស្រាយបញ្ហាព្រំដែន!

ចេញផ្សាយ ពី P.M.C.TV មេអាវុធហត្ថភ្នំពេញ បង្ហាញការគាំទ្ររាជរដ្ឋាភិបាលពេញទំហឹង ក្នុងការដោះស្រាយបញ្ហាព្រំដែន! តាមរយៈ ផេកផ្លូវការ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានបង្ហោះនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហាញនូវការគាំទ្រពេញទំហឹង ចំពោះ សម្តេចបវរធិបតី និងសម្តេចតេជោ ក្នុងការ ដោះស្រាយរាល់បញ្ហារបស់កម្ពុជាដោយសន្តិវិធី និងផ្អែកលើមូលដ្ឋានច្បាប់» ដោយក្នុងនោះ លោកឧត្តមសេនីយឯក រ័ត្ន ស្រ៊ាង បានសរសេររៀបរាប់ថា៖…

ប្រជាពលរដ្ឋកម្ពុជា រង្វង់១៥ម៉ឺននាក់ ចូលរួមការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា

ចេញផ្សាយ ពី P.M.C.TV ប្រជាពលរដ្ឋកម្ពុជា រង្វង់១៥ម៉ឺននាក់ ចូលរួមការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា មហាជនគ្រប់ស្រទាប់វណ្ណៈ ប្រមាណ១៥ម៉ឺននាក់ បានចូលរួមការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ចាប់ពីសាលមហាស្រពកោះពេជ្រ ដល់វិមានឯករាជ្យ។ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំរៀបចំព្រឹត្តិការណ៍នេះ បានលើកឡើងថា ការជួបជុំគ្នានៅក្នុងថ្ងៃនេះរបស់យើងទាំងអស់គ្នា លើសពីការជួបជុំជាលក្ខណៈមហាគ្រួសារខ្មែរ…