ចេញផ្សាយ ពី P.M.C.TV អតីតសិស្សសាលាបាក់ទូកមួយក្រុម សម្តែងការសោកស្តាយចំពោះ ការបាត់បង់ អតីតលោកគ្រូភាសាខ្មែរជើងចាស់០១រូប! លោកគ្រូ តែត យ៉ន ជាអតីតគ្រូបង្រៀនភាសាខ្មែរ នៅសាលាបាក់ទូក តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ បានទួលមរណៈភាព កាលពីវេលាម៉ោង ០២៖០៧នានីយប់ ឈានចូល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ។ សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ផ្ទះលេខ៣B ផ្លូវទី១ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។…
Category: ព័ត៌មានជាតិ
(ខេត្តបន្ទាយមានជ័យ)ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលក្រុងសិរីសោភ័ណក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត
ចេញផ្សាយ ពី P.M.C.TV (ខេត្តបន្ទាយមានជ័យ)ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលក្រុងសិរីសោភ័ណក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត។ថ្ងៃអង្គារ ៣កើត ខែពិសាខឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលក្រុងសិរីសោភ័ណ បានរៀបចំពិធីសម្ពោធអាគាររដ្ឋបាលក្រុងសិរីសោភ័ណ មានការអញ្ជើញចូលរួម លោកស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង នៃគណៈអភិបាលខេត្ត ឯកឧត្តម អ្នកឧកញ៉…
ក្រុមហ៊ុន ប៊ី វ៉ាយ ឌី ខេមបូឌា ឯ.ក BYD CAMBODIA CO., LTD. បានបើកការដ្ឋានសាងសង់រោងចក្រដំឡើងយានយន្ត របស់ខ្លួននៅខេត្តព្រះសីហនុ
ចេញផ្សាយ ពី P.M.C.TV ក្រុមហ៊ុន ប៊ី វ៉ាយ ឌី ខេមបូឌា ឯ.ក BYD CAMBODIA CO., LTD. បានបើកការដ្ឋានសាងសង់រោងចក្រដំឡើងយានយន្ត របស់ខ្លួននៅខេត្តព្រះសីហនុ។ បន្ទាប់ពីរោងចក្រដំឡើងរថយន្តអគ្គិសនីសាងសង់រួចរាល់ ហើយដាក់ឱ្យប្រតិបត្តិការជាផ្លូវការ នៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២៥នេះដោយក្រុមហ៊ុន BYD នៅកម្ពុជា នឹងអាចដំឡើងរថយន្ដចន្លោះពី ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ក្រុមហ៊ុននឹងដំឡើងរថយន្តចំនួន ២ប្រភេទ គឺរថយន្ដ BYD EV ប្រើអគ្គិសនីសុទ្ធ និងរថយន្ដ…
ជីវិតប្រជាពលរដ្ឋត្រូវការ ៣សំខាន់៖ សុខភាព ចំណេះដឹង និងជីវភាពរស់នៅប្រចាំថ្ងៃ ដូចនេះ ទើបរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះចំនួន ៥
ចេញផ្សាយ ពី P.M.C.TV ជីវិតប្រជាពលរដ្ឋត្រូវការ ៣សំខាន់៖ សុខភាព ចំណេះដឹង និងជីវភាពរស់នៅប្រចាំថ្ងៃ ដូចនេះ ទើបរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះចំនួន ៥ ដើម្បីលើកកម្ពស់តម្រូវការស្នូលទាំង ៣នេះ សំដៅធានាការបំពេញសេចក្តីត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសិទ្ធភាព។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១, ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ដែលតភ្ជាប់ភូមិសាស្ត្រខេត្តតាកែវ, កំពត, កណ្តាល, កំពង់ស្ពឺ និង កែប…
ប្រព័ន្ធធារាសាស្ត្រទំនប់សាលាតាអន មានមូលដ្ឋានស្ថិតនៅស្រុកឯកភ្នំ និងស្រុកសង្កែ នៃខេត្តបាត់ដំបង ដែលបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗចំនួន ០៤ រួមមាន ៖
ចេញផ្សាយ ពី P.M.C.TV ប្រព័ន្ធធារាសាស្ត្រទំនប់សាលាតាអន មានមូលដ្ឋានស្ថិតនៅស្រុកឯកភ្នំ និងស្រុកសង្កែ នៃខេត្តបាត់ដំបង ដែលបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗចំនួន ០៤ រួមមាន ៖ ១. ជាប្រព័ន្ធធារាសាស្រ្តបញ្ជាដោយស្វ័យប្រវត្តិតាមរយៈប្រព័ន្ធកុំព្យូទ័រ ក្នុងការបេីក ឬបិទទ្វារទឹក, សំណង់ស្ទាក់ទឹកមេកាត់ស្ទឹងសង្កែ ប្រវែង ៧៥ម៉ែត្រ ដើម្បីរក្សាទឹកទុកនៅក្នុងស្ទឹងសង្កែ និងជាទំនប់ស្ទាក់ទឹកទី៣ នៅលេីដងស្ទឹងសង្កែ។ ២. ប្រព័ន្ធធារាសាស្រ្តនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១១.០០០ហិកតា និងស្រូវប្រាំងចំនួន ៤.០០០ហិកតា។ ៣. ជាប្រភពទឹកយ៉ាងសំខាន់សម្រាប់បម្រីដល់ការផ្គត់ផ្គង់ទឹកស្អាតដល់ក្រុងបាត់ដំបងផ្ទាល់ និងតំបន់ជាយក្រុង…
ការបង្កើតការងារ មិនមែនបង្កើតតែបរិមាណនោះទេ ត្រូវគិតគូរដល់គុណភាពផងដែរ
ចេញផ្សាយ ពី P.M.C.TV ការបង្កើតការងារ មិនមែនបង្កើតតែបរិមាណនោះទេ ត្រូវគិតគូរដល់គុណភាពផងដែរ ដោយបង្កើតទាំងខាងក្នុងប្រទេស ពិសេសមូលដ្ឋានដែលជិតបងប្អូនប្រជាពលរដ្ឋរស់នៅ និងក្រៅប្រទេស ដោយត្រូវឈរលើគុណភាពតាមរយៈការបង្កើនប្រាក់បៀវត្ស, សុខភាព, ច្បាប់ និងរបបសន្តិសុខសង្គម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយសហជីព, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាខ្មែរ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥ ថា៖…
អគ្គីភ័យលេបត្របាក់តូបអាជីវករផ្សារត្រី ក្នុងក្រុងប៉ោយប៉ែត អស់ចំនួន ៣តូប សំណាងហើយមិនឆេះរាលដាល ដោយការអន្តរាគមពីកម្លាំងសមត្ថកិច្ចនិងងប្រជាពលរដ្ឋ
ខេត្តបន្ទាយមានជ័យ៖តូបអាជីវករ ក្នុងផ្សារត្រី ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលនៅយប់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន–វៀតណាម ថ្ងៃទី២៨ ឈានចូល ២៩ ខែមករា ឆ្នាំ២០២៥ បង្កការភ្ញាក់ផ្អើល ។ក្រោយពីទទួលបានព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងវរៈនគរបាលការពារព្រំដែនគោកលេខ៨៩១,៩១១ ជាង១០០ នាក់ នាំយករថយន្តទឹកចំនួន០៤គ្រឿង សហការជាមួយ កម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធា អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ជួយអន្តរាគមន៍ពន្លត់ រហូតដល់វេលាម៉ោង២៤:៥០នាទី ទើបគ្រប់គ្រងស្ថានការបាននិងភ្លើងរលត់ទៅវិញទាំងស្រុង។ …
សម្តេចនាយករដ្ឋមន្ត្រី អញ្ជើញចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី ខេត្តតាកែវ
ខេត្តតាកែវ៖នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឆ្មក់ចុះជួបសួរសុខទុក្ខប្រជាកសិករ ដែលកំពុងបូមទឹកដាក់ស្រែ តាមប្រឡាយព្រែធំ ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ និងពិនិត្យ តាមដានការបូមទឹក តាមប្រឡាយនានា ដើម្បីសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករចំនួន៩ឃុំ។ សូមបញ្ជាក់ថា ស្រូវប្រាំងរបស់ប្រជាកសិករទាំង៩ឃុំនេះ មានផ្ទៃដីសរុបជាង ៤០០០ហិកតា ស្មើប្រមាណ ៣៥៨៧គ្រួសារ។ដោយសារការស្តារប្រឡាយទឹកផ្នែកខាងលើ រដូវប្រាំងឆ្នាំនេះ អាជ្ញាធរបានជូនដំណឹងដលប្រជាពលរដ្ឋតែជាង២,០០០ហិកតា តែប្រជាពលរដ្ឋធ្វើដល់ ៤,០០០ហិកតា ជាហេតុនាំឱ្យខ្វះទឹកដាក់ស្រែ រហូតមានកាស្វែងរកកិច្ចអន្តរាគមន៍។ ក្រោយកើតមានបាតុភាពស្វែងរកកិច្ចអន្តរាគមន៍នោះ…
មន្ត្រីជំនាញចរាចរណ៍ផ្លូវគោក ចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅចំណុចរង្វង់មូលយាយច្រូតស្រូវ ក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបូរី
(បន្ទាយមានជ័យ) ដើម្បីពញ្ញាក់ស្មារតី កាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ក្រុមការងារសុវត្ថិភាពចរាចរណ៍នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ រួមជាមួយកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ និងយុវជនស.ស.យ.ក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដឹកដោយលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ឯក គី មករា នាយការិយាល័យចរាចរណ៍ជើងគោក បានចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ នៅចំណុចរង្វង់មូលយាយច្រូតស្រូវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោកវរៈសេនីយ៍ឯក គី…
នគរបាលឃាត់ខ្លួន ក្មេងទំនើងជំនាញខាងជិះម៉ូតូដេញកាប់គ្នា ពេលរាត្រីនៅក្រុងប៉ោយប៉ែត ចំនួន០៤នាក់ បញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ)៖ ដោយអនុវត្តតាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងផែនព្រហ្មទណ្ឌ និង កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការគ្នា ចុះស្រាវជ្រាវបង្ក្រាបមុខសញ្ញាក្រុមក្មេងទំនើងបានចំនួន០៤នាក់ ដែលតែងតែធ្វើសកម្មភាព ជិះម៉ូតូយកដាវឬកំបិត វាយកាប់ចាក់គ្នាតាមដងផ្លូវសាធារណៈពេលរាត្រី នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតយកមកសួរនាំ។ ជនសង្ស័យជាក្មេងទំនើងដែលត្រូវនគរបាលឃាត់ខ្លួនរួមមាន៖ ១–ឈ្មោះ ពៅ ពិសាល ភេទប្រុស អាយុ ១៨ឆ្នាំ,២–ឈ្មោះ ស៊ីម ខេណា ភេទប្រុស អាយុ ១៦ឆ្នាំ,៣–ឈ្មោះ សុខ រីមភេទប្រុស…
